ព័ត៌មានជាតិ

យុវជនម្នាក់ អារឈើរលំដួលសង្កត់បែកក្បាលស្លាប់!..

មណ្ឌលគីរី: កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចត្រពាំងទឹកល្អក់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីបុរសម្នាក់អារឈើរលំដួលសង្កត់បែកក្បាលបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ជនរងគ្រោះមានឈ្មោះ ភាព ផាន់ អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យត្រួតពិនិត្យឃើញថាពិតជាអារឈើរលំដួលសង្កត់ពិតប្រាកដមែន ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់