ព័ត៌មានជាតិ

រ៉ូ​កែត Proton-M របស់​រុស្ស៊ី​បរាជ័យ​ក្នុង​ការបាញ់​ខណៈ​គាំង​តំបន់​បន្ទះ​បើក​ដំណើរការ (Video Inside)

​គ្រាប់​រ៉ូកែត Proton-M ដែល​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ ផ្កាយរណប​ចំនួន ៣ ដែល​ជា​ប្រព័ន្ធ Glonass ខណៈ​ដែល​បាញ​បង្ហោះ​នោះ​បាន​ផ្ទុះ​នៅ Baikonur Space Center ក្នុងប្រទេស Kazakhstan កាលពី​ព្រឹក​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៣ នេះ​។​
​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ខណៈ​ដែល គ្រាប់​រ៉ូកែត Proton-M បាន​គាំង​លើ​តំបន់​បន្ទះ​បើក​ដំណើរការ នេះ​បើ​យោង​តាម​សម្តី​របស់​ទីភ្នាក់ងារ លំហ​អាកាស​របស់​រុស្ស៊ី ។​

​ប្រភពព័ត៌មាន លំហ​អាកាស​របស់​រុស្ស៊ី បាន​និយាយថា ការសន្និដ្ឋាន​បឋម មុន​មូលហេតុ​គ្រោះថ្នាក់​នេះ​កើតឡើង គួរតែ​ចេញផ្សាយ ២ ទៅ ៣ ថ្ងៃ មុន ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​បរាជ័យ​ក្នុង​ដំណើរការ ខណៈ​ដែល​មាន​បញ្ហា​បច្ចេកវិទ្យា ក្នុង​ដំណើរការ DM-3 ។​ប្រភព​ព័ត៌មាន​ខាងលើ​នេះ​ក៏​ដូចជា​បាន​និយាយថា ការ​ដំណើរកា​របាញ​មី​ស៊ី​ល ពី Baikonur Space Center នៅក្នុង​ប្រទេស​កា​ហ្សាក់​ស្ថាន ប្រហែល​ជា​លុបចោល​យ៉ាងហោចណាស់​ក៏ ២ ទៅ ៣ ខែ ដែរ​តាំងពី​មាន​ផលប៉ះពាល់​ដោយសារតែ មាន​ប្រេងសាំង​ដែល​ជា​ជាតិពុល​ច្រើនជាង ២០០ តោន ដែល​ចេញពី​រ៉ូកែត​។​
​នេះ​គឺជា​លើក​ទី ២ ហើយ​ដែល Proton-M ដែល​ដំណើរការ​បាន​ជោគជ័យ តែ​មិន​ត្រូវបាន​បាញ់​ដោយ​ជោគជ័យ​។​
​រុស្ស៊ី បាន​បាត់បង់​ផ្កាយរណប Glonass ចំនួន ៣ នៅ​ខែ ១២ ឆ្នាំ ២០១២ កន្លងទៅនេះ​។​

​គ្រាប់​មី​ស៊ី​ល ដែល​ដំណើរការ​ដោយ​ប្រើ​ប្រា​ល់ DM-03 គឺជា​ជា​ការសហការ​រវាង​ទី​លំហរ Energia ។​
​គណៈកម្មាធិការ​ជាតិ ដែល​មាន​ជំនាញ​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា អ្នកជំនាញ Engergia បានធ្វើការ​គិត​ខុស នៃ​ចំនួន​ដំណើរការ​ជាមួយនឹង DM-03 ដោយ​ខុស​ក្នុង​ការដាក់​ដំណើរការ​ជាមួយនឹង​អ៊ុក​ស៊ី​សែន​ពោលគឺ ខុស​ពី​ចំនួន​ធម្មតា ពី ១ ទៅ ១,៥ តោន ៕
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/2013-07-02_171058_zpsc993bbc3.png
​ទស្សនា​វីដេអូ​ដូចខាងក្រោម​នេះ ៖

មតិយោបល់