ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ហាយឡែនឌ័រព្រលះម៉ូតូធំវិលដូចកន្តេះឡង់

ភ្នំពេញ: រថយន្តហាយឡែនឌ័រមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នដល់ផ្លូវខ្វែងមិនបន្ថយល្បឿនបានបុកជាមួយម៉ូតូធំពេញទំហឹងវិលដូចកន្តេះឡង់ ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ១៣ កែងផ្លូវ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Q-6212 បានបុកគ្នាជាមួយម៉ូតូធំ ម៉ាក CBR ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CH-1999 បណ្តាលឲ្យអ្នកបើកម៉ូតូរបួសដៃជើងតិចតួច។

មុនពេលកើតហេតុគេឃើញម៉ូតូជិះតែម្នាក់ឯងយ៉ាងលឿនព្រមទាំងបិតភ្លើងថែមទៀតផង ធ្វើដំណើរតាមបណ្តោយផ្លូវ១១៨ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ត្រង់ចំណុចផ្លូវបំបែកក៏ជ្រុលទៅបុក និងរថយន្តមួយគ្រឿងដែលធ្វើដំណើរតាមផ្លូវលេខ១៣ ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យរថយន្តវិលមួយជុំទៅបុកបង្គោលភ្លើងមួយដើមទៀត តែមិនមានការខូចខាតបង្គោលភ្លើងនោះទេ តែរថយន្តត្រូវខ្ទេចមួយកំណាត់ខាងមុខបើកលែងរួច។ ចំណែកម៉ូតូវិញត្រូវហោះផ្លោងប្រហែល១០ម៉ែត្រ ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន ពេលដែលមកដល់ចំណុចផ្លូវបំបែក អាងតែផ្លូវស្ងាត់ បើកបរលឿន ទើបគ្រោះថ្នាក់បែបនេះ សំណាងហើយដែលមិនគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ។ ក្រោយពេលកើតហេតុភាគីទាំង២បានទូរស័ព្ទហៅតំណាងរាងៗខ្លួនមកដោះស្រាយ តែដោយសារអ្នកដែលមកដោះស្រាយនោះដោះមិនចេញ ទើបប្រគល់ឲ្យសមត្ថកិច្ចយកទាំងរថយន្តនិងម៉ូតូទៅរក្សារទុកនៅចរាចរណ៍រាជធានី ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

photo_2016-06-02_10-00-28

photo_2016-06-02_10-00-22

photo_2016-06-02_10-00-25

photo_2016-06-02_10-00-17

photo_2016-06-02_10-00-14

photo_2016-06-02_10-00-11

មតិយោបល់