ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានករណីរថយន្តស៊េរីទំនើបមួយគ្រឿង បុករះបណ្ដាលឲ្យរថយន្ត ៣គ្រឿងរងការខូចខាត និងបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯតៃកុងរថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
រថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Al-2013 បើកបរដោយនារីវ័យក្មេងម្នាក់ បញ្ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក។
ជនរងគ្រោះភេទប្រុស អាយុប្រហែល ៣០ឆ្នាំ បែកក្បាលហូរឈាមស្លាប់ក្បែរកង់ឡាន៕
មតិយោបល់