ព័ត៌មានជាតិ

ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ព្រមាន​អ្នក​នៅ​ពីក្រោយ​និង​ទទួល​ផលប្រយោជន៍​ពី​ការដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​បន្ទាយមានជ័យ​

​បន្ទាយមានជ័យ ៖​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​វេទិការ​ប្រជុំ​ត្រួតពិនិត្យ​ការដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃ​១៧​ខែ​០៩​ឆ្នាំ​២០១៤ ដែល​មាន​ការចូលរួម​ពី​គ្រប់​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ក្នុង​ខេត្ត​និង​កងកម្លាំង​គ្រប់​ប្រភេទ “​មន្ត្រី​ដែល​ទទួល​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​សូម​កុំ​យក​កន្ទេល​ធំ​ប្រឡំ​ដេក​អោយសោះ ដែល​ធ្វើអោយ​ការដោះស្រាយ​គ្មាន​ប្រសិទ្ធភាព​ហើយ​វា​បាន​ក្លាយជា​ជម្ងឺមហារីក​មិនអាច​ព្យាបាល​បាន​”​។​
2014-09-18_082317
លោក គោ ស៊ុម​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណះកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត​បាន​លើកឡើង​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្ត​ពិត​ជា​បញ្ហា​ដ៏​ស្មុគស្មាញ ពិបាក​ក្នុង​ការដោះស្រាយ ហើយ​វា​ក៏​បាន​បន្ត​ភាពស្មុគស្មាញ​នេះ​ដល់​អាជ្ញាធរ​ខេត្ត​ពីមួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ក្នុងនោះ​លោក​ក៏​បាន​ទទួល​បន្ទុក​នូវ​អំ​រែក​នេះដែរ​។ ជាង​នេះ​លោក​ក៏​បាន​លើក​បន្ថែម​ដោយ​បញ្ជាក់ថា មាន​ការវិវាទ​ខ្លះ​បាន​ផ្តើម​ចេញពី​អ្នកមានអំណាច ពី​ការ​សម្បទាន​ដី​សេដ្ឋកិច្ច តែ​ខ្លះ​ប្រជាពលរដ្ឋ​ក៏​ខូច​ណាស់ដែរ​ដែល​ដី​របស់​ពួក​គាត់​លក់​អស់​កាល​ដី​នៅ​មិនទាន់​មាន​ហាងឆេង លុះ​ដល់​ដី​ឡើងថ្លៃ​ក៏​វិល​ចូល​ទៅ​កាន់កាប់​ជា​ថ្មី​ហើយ​ចោទប្រកាន់​គេ​ថា​រំលោភ​យក ។​ឯ​ខ្លះ​ទៀត​បាន​ចូល​កាន់កាប់​ដោយ​ខុស​ច្បាប់​នូវ​ដី​ព្រៃឈើ​របស់​រដ្ឋ ។​

បន្ទាប់មក លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​ថ្លែងថា វិវាទ​ដីធ្លី​វា​បាន​កើតមាន​គ្រប់​ខេត្ត​ក្រុង ការដោះស្រាយ​ក៏​បាន​និង​កំពុង​បន្ត​ដោះ​បាន​បន្ត​បន្ទាប់ ហើយ​ខ្លះ​ក៏​មិន​អាច​ដោះ​បាន​ដោយ​គូវិវាទ​មិន​បាន​សម្រប​ខ្លួន​អោយ​មន្ត្រី​ជំនាញ​ធ្វើការ​ដោះស្រាយ​ឬ​មិន​ទទួលយក​លទ្ធផល​នៃ​ការដោះស្រាយ​របស់​ក្រុម​គណះកម្មការ​។​
​លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ពី​ការដោះស្រាយ​ថា ការដោះស្រាយ​មិន​អាច​មាន​ប្រសិទ្ធិភាព​ទេ ប្រសិន​ជា​គណះកម្មការ​ខ្លះ​ទទួល​យក​ប្រយោជន៍​និង​ឈរ​នៅ​ពីក្រោយ​នៃ​ការវិវាទ​នេះ ដូច្នេះ​កន្ទេល​ធំ​សូម​កុំ​ប្រឡំ​ដេក​។​ក្នុងនោះ​លោក​បាន​ជំរុញ​អោយ​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័​សូម​អោយ​ពិនិត្យ​ឡើងវិ​ញ​ដល់​ព្រៃ​សម្បទាន​ចំនួន​បី​ដែល​កំពុងតែ​មាន​បញ្ហា​ជាមួយ​ពលរដ្ឋ​ដូចជា​នៅ​ស្រុក​ថ្មពួក រឿង​ជនពិការ​ដែល​បាន​ប្តឹង​ត្រូវ​ដោះស្រាយ​ដោយ​បែងចែក​អ្នក​ចាស់​និង​អ្នកថ្មី​៕​

មតិយោបល់