ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះបណ្តាលអោយស្លាប់មនុស្ស៣នាក់

ខេត្ត កំពង់ចាម : យោងតាមផេក នាយកដ្ឋាននរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ៤:៤៥ នាទី ទាបភ្លឺ មានករណីអគ្គីភ័យបាន កេីត ឡើង នៅចំណុចភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ម្ចាស់ផ្ទះឈ្មោះ យ៉ា អ៊ែល ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិចាម នៅភូមិឃុំខាងលើ។
+ ករណី នេះ បណ្តាល ឲ្យ មនុស្ស ស្លាប់ ចំនួន ៣ នាក់ ប្រុស ១
+ រងរបួសមនុស្សចំនួន ២ នាក់ ស្រី ១ បានបញ្ជូនទៅសង្រ្គាះនៅមន្ទីរពេទ្យ។
+ ការខូចខាត: ផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង រៀបបន្ទប់ថ្មរក្រោមទំហំ ៦×៨ ម៉ែត្រ ឆេះអស់ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិទាំងស្រុង។
+ មូលហេតុ: បណ្តាល មក ពី អុជធូបមូសដាក់ក្រដាសទ្រពីក្រោមចំណែករនៀបផ្ទះក្រាលកៅស៊ូទេីបបណ្តាលឲ្យឆេះតែម្តង។
+ អគ្គិភ័យខាងលេីនេះរលត់អស់១០០% នៅវេលាម៉ោង ០៦:៣០នាទីព្រឹក ។
+ ក្នុងកិច្ចប្រតិបត្តិការនេះកង សមត្ថកិច្ច បង្ការ ពន្លត់ អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤ គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន ៦ រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរថយន្តខេត្តចំនួន ២ គ្រឿង ស្រុកព្រៃឈរចំនួន ១ គ្រឿង នឹងស្រុកកងមាសចំនួន ១ គ្រឿង។

មតិយោបល់