ព័ត៌មានជាតិ

ក្រុម​ក្មេង​ទំនើង​ ២៣​នាក់​ ប្រមូលផ្តុំ​គ្នាផឹកស៊ី​​​ និងដុត​ផាវ​ផ្ទុះ​លាន់ឮ ត្រូវ​​កម្លាំង​នគរបាល​បង្ក្រាប

​កែបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុម​ក្មេង​ទំនើង​ប្រុស​-​ស្រី​ចំនួន​២៣​នាក់​ ជិះ​ម៉ូតូ​៩​គ្រឿង​ មក​ពី​រាជធានី​ភ្នំពេញ​ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត​ នៅ​យប់​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​សហការ​ជាមួយ​កម្លាំង​ប្រចាំការ​តំបន់ឆ្នេរ​ ចាប់​ឃាត់ខ្លួន​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ សម្បត្តិ​ សុធា​រដ្ឋ​ ស្នងការ​នគរបាល​ខេត្ត​កែប​ ។​

​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ បាន​កំពុង​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី​ល្មើស​វិធានការ​សុខាភិបាល​ និង​បាន​ដុត​ផាវ​ផ្ទុះ​លាន់ឮ​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​បណ្តាល​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តំបន់​ទេសចរណ៍​ឆ្នេរកែប​ ។​

ក្រោយ​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​អប់រំ​ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី​តទៅ​ទៀត​ នឹង​ហៅ​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត​នៅផ្ទះ​ ៕

មតិយោបល់