ព័ត៌មានជាតិ

រថយន្តឃ្លប់ដឹកទំនិញ បុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរចរណ៍មួយ ដែលរថយន្តកូរេឃ្លប់ដឹកទំនិញបើកឆ្លងផ្លូវ បានបុកជាមួយម៉ូតូបើកផ្លូវត្រង់ បណ្តាលឲ្យដួលនិងអ្នកបើកបររបួសស្រាល បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញបុរសម្នាក់ បើកបរម៉ូតូ១គ្រឿងម៉ាក SL ពាក់ស្លាកលេខ ភ្នំពេញ 1P-1215 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ មានរថយន្តកូរេឃ្លប់ ដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A- 0470 បើកបរពីទៅត្បូង មកដល់ចំណុចផ្លូវកែង កន្លែងកើតហេតុ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យម៉ូតូដួលនិងអ្នកបើកបររងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំយកដាក់អែបខាង និងឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នាមួយជំហានសិន ៕

មតិយោបល់