ឥឡូវនេះ Nicholas Tse ត្រូវបានសារព័ត៌មានហុងកុងដាក់ឈ្មោះឲ្យថាជាអាទិទេពនៃការវិនិយោគ បន្ទាប់ពីគាត់បានធ្វើឲ្យផ្សារហ៊ុនក្រឡាប់ចាក់។
បុរសអាយុ ៤១ ឆ្នាំ ដែលជាអ្នកតំណាងឲ្យម៉ាកផលិតកីឡាចិន XTEP បានលះបង់ប្រាក់ ១២,៤ លានដុល្លារហុងកុង (១,៥៨ លានដុល្លារ) ដើម្បីទិញភាគហ៊ុនចំនួន ៥ លានហ៊ុនរបស់ក្រុមហ៊ុននៅខែកក្កដា ឆ្នាំ ២០២០។
ខណៈដែលភាគហ៊ុនទាំងនោះត្រូវបានលក់ទៅឱ្យគាត់តាមការជាវដោយការបញ្ចុះតម្លៃ ក៏មានការហាមឃាត់មួយឆ្នាំលើការជួញដូរភាគហ៊ុនទាំងនេះផងដែរ។
ដោយសារតែការកំណត់នេះ អ្នកវិភាគទីផ្សារបានរិះគន់ Nic ចំពោះការទិញរបស់លោក ដោយពួកគេជឿថាវាជាការវិនិយោគដ៏ប្រថុយប្រថាន។
តើ Nic គ្រាន់តែសំណាង ឬតើគាត់មានទស្សនៈវិស័យខ្ពស់ ដែលអ្នកវិភាគគិតមិនដល់?
ប៉ុន្តែតើអ្នកសើចអ្នកយំត្រូវអន់ចង់នៅពេលបានឮដំណឹងពីទីផ្សារភាគហ៊ុនបច្ចុប្បន្ននេះ។
តម្លៃភាគហ៊ុនរបស់ XTEP បានកើនឡើងក្នុងរយៈពេល ១៤ ខែចុងក្រោយនេះ ហើយត្រូវបានគេរាយការណ៍ថាបានកើនឡើងជាង ៥៥០ ភាគរយ។ លុយដែល Nic វិនិយោគបានកើនឡើងប្រមាណ ៧,២៤ លានដុល្លារ ជាប្រាក់ចំណេញកប់ក្ដោង ប្រសិនបើគាត់លក់ភាគហ៊ុនទាំងអស់របស់គាត់ឥឡូវនេះ។
នេះមិនមែនជាលើកទីមួយទេ ដែល Nicholas Tse បានវិនិយោគលើអាជីវកម្មនៅក្រៅ showbiz ។ តារារូបនេះត្រូវបានគេដឹងចំពោះការយុទ្ធសាស្ត្រនៃការបណ្តាក់ទុនរបស់គាត់នៅ F&B ហើយគាត់ក៏ជាម្ចាស់ក្រុមហ៊ុន ពិសេសមួយ ដែលមានសាខានៅទីក្រុងហុងកុង សៀងហៃ និងប៉េកាំង។
តាមពិតទៅ Nic ត្រូវបានគេដឹងថាជាអ្នកវិនិយោគដ៏វៃឆ្លាត គាត់បានទទួលប្រាក់ចំណេញពីគ្រប់អាជីវកម្ម ដែលគាត់បណ្ដាក់ទុន ហើយគាត់ក៏មិនដែលភ្លាត់ក្នុងរឿងនេះផងដែរ៕
មតិយោបល់