ព័ត៌មានជាតិ

ចប់ហើយស្រីស្អាតលក់ថ្នាំញៀន! បង្ក្រាបស្ត្រីអ្នកលក់គ្រឿងញៀន៣នាក់ ដកហូតបាន៦កញ្ចប់ធំ

កណ្តាល: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាស្ត្រីចំនួន៣នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្នុងបន្ទប់ជួលជនសង្ស័យ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ វ៉ាន់ ស្រីភ័ស្ត ភេទស្រី អាយុ២២ឆ្នាំ មុខរបរ បម្រើកាងារក្នុងហាង ទីលំនៅបច្ចុប្បន្ននៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២-ឈ្មោះ សុខ ស្រីពេជ្យ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៣-ឈ្មោះ ហួយ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ដកហូតបាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០៦កញ្ចប់ ធំ( ច្រកថង់ថ្មី) និងទូរសព្ទដៃ ចំនួន១រឿង ម៉ាកAIS ពណ៌ប្រផេះ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់