កណ្ដាលៈ កើតហេតុចន្លោះពីម៉ោង ១០និង០០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០ នាទីព្រឹក
នៅចំណុចរោងដាក់ឥវ៉ាន់ ខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
– សាំង ០១ កាន ចំណុះ ៣០ លីត្រ
-ម៉ូទ័រ កាត់ដែក ប្រភេទតូច ចំនួន ០១(ម៉ូទ័រដៃ)
-ម៉ូទ័រ បូមទឹក ចំនួន ០១
-ម៉ូទ័រ កាត់ដែក ប្រភេទ ធំ ចំនួន ០១
សម្ភារៈបាត់បង់រួមមាន៖
-ទូរស័ព្ទដៃម៉ាកOPPO ចំនួន ០៣ គ្រឿង
-សំណាញ់ បង់ត្រី ចំនួន ០១
ជនរងគ្រោះ ០៤ នាក់៖
១/ឈ្មោះ ជា រិន ភេទ ប្រុស អាយុ ៤៦ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
២/ឈ្មោះ ង្វៀង យ៉ាំងតើយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ ព្រែកដាច់ ឃុំ ព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល
(ម្ចាស់ម៉ូទ័រកាត់ដែកប្រភេទធំ)រកឃើញវិញ។
៣/.ឈ្មោះ ឡេ វ៉ឹងជីប ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល
(ម្ចាស់ទូរស័ព្ទ)០១គ្រឿងបាត់បង់។
៤/.ឈ្មោះ ង្វៀង យ៉ាំងគឺ ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅ ភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល
(ម្ចាស់ទូរស័ព្ទ)០២គ្រឿងបាត់បង់។
ជនសង្ស័យ ៣នាក់ ប្រុស (ឃាត់ខ្លួនបានម្នាក់ប្រុស)
១-ឈ្មោះ វ៉ាត សុទ្ធី ហៅ ជ្រុញ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្ត កណ្តាល (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+)
និងធ្វើការយកសំណាកដោយតេស្តរហ័ស កូវីដ-១៩ លទ្ធផលគឺអវិជ្ជមាន (-)។
២-ឈ្មោះ រ៉េត រ៉ី ហៅម៉ាប់ ភេទ ប្រុស ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល (គេចខ្លួន)។
៣-ឈ្មោះ ហែម ចាន់វិបុល ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល (គេចខ្លួន)។
សភាពរឿងហេតុ៖ ហេតុដំបូងនៅថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ ជនរងគ្រោះ ឈ្មោះ ជា រិន បាត់ប្រេងសាំង មួយកាន និងម៉ូទ័រកាត់ដែក ចំនួនមួយ ហើយជនរងគ្រាះបានដើររក ក៏បានឃើញប្រេងសាំងមួយកាន នៅផ្ទះឈ្មោះ ឈុំ ហើយ ឈ្មោះឈុំបានឆ្លើយថា ប្រេងមួយកាននឹងឈ្មោះ ជ្រុញយកមកផ្ញើខ្ញុំ រួចជនរងគ្រោះបានប្រេងសាំងមួយកាននោះមកទុកនៅរោងដាក់ឥវ៉ាន់ខាងក្រោយផ្ទះវិញ លុះដល់ម៉ោង ១៦និង១៥នាទី ជនរងគ្រោះបានចាប់ ជនសង្ស័យឈ្មោះ ជ្រុញ បាន ហើយក៏បានតេទូរស័ព្ទមកប៉ុស្តិ៍រដ្ឋបាលព្រែកដាច់អោយមកយកឈ្មោះជ្រុញទៅប៉ុស្តិ៍ ភ្លាមកម្លាំងប៉ុស្តិ៍រដ្ឋបាលបានទៅនាំជនសង្ស័យឈ្មោះ ជ្រុញមកប៉ុស្តិ៍រដ្ឋបាលព្រែកដាច់តែម្តង។
ក្រោយមកកម្លាំងប៉ុស្តិ៍រដ្ឋបាលបានធ្វើការសួរនាំជនសង្ស័យ ហើយជនសង្ស័យឈ្មោះ ជ្រុញបានសារភាពថា ប្រេងសាំងមួយកាន និងម៉ូទ័រកាត់ដែកទាំងពីរនោះរួមម៉ូទ័របូមទឹក ខ្លួនពិតជាបានលួចយកទៅលក់អោយគេពិតប្រាកដមែន ចំណែកទូរស័ព្ទដែទាំងបីគ្រឿងនោះ និងសំណាញ់ចំនួនមួយ គឺឈ្មោះ បុល និង ម៉ាប់ ជាអ្នកលួច ហើយប៉ុស្តិ៍រដ្ឋបាលបានចាប់យកវត្ថុតាង ដូចរៀបរាប់ខាងលើ បញ្ជូនមកផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់