ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តកូរេដឹករថយន្តមួយគ្រឿង បានបុកគូទរថយន្ត HILUX REVO មួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាត ផ្នែកខាងក្រោយ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៣និង២០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តទាំង២គ្រឿងខាងលើ ធ្វើដំណើរស្របទិសដៅគ្នា ពីត្បូងទៅជើងដូចគ្នា ដោយរថយន្តម្ខាងម៉ាក HILUX REVO ពាក់ស្លាកលេខភ្នំពេញ 2AZ-2178 និងរថយន្តភាគីម្ខាងទៀត ប្រភេទកូរេដឹករថយន្ត ដែលពាក់ស្លាកលេខ ភ្នំពេញ 3E-9535 ដោយបើកបរមកដល់ចំណុចកើតហេតុរថយន្ត HILUX បានបត់ឆ្វេងក៏ត្រូវរថយន្តកូរេហ្រ្វាំងមិនជាប់ បណ្តាលឲ្យបុកកន្ទុយពេញទំហឹង បណ្តាលឲ្យរងការខូចខាត ផ្នែកខាងក្រោយតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុ និងបាញ់ថ្នាំយកដាក់អែបខាង ដើម្បីឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ៕

មតិយោបល់