-

រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: រថយន្តតូយូតា ព្រូសមួយគ្រឿង បើកបំពានភ្លើងសញ្ញាស្តុប ជ្រុលទៅបុករថយន្តឡិចស៊ីស ត្រង់ចំណុចស្តុបបែកជាបួន បណ្ដាលឲ្យរថយន្ត ទាំងសងខាង រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចស្ថានទូតចិន តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៧៣ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតូយូតា ព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-5932 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត ដោយបំពានភ្លើងសញ្ញាស្តុប លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថរយន្តឡិចស៊ីស GS-300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2,BB-2181 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៧៣ ទិសដៅពីជើងទៅត្បូង ចំផ្នែកខាងមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យររងការខូចខាតទាំងសងខាងយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ឲ្យភាគីទាំងខាង ធ្វើការសម្របសម្រួលគ្នា ក្រោយមកខាងរថយន្តព្រូសព្រមព្រៀង យករថយន្តឡិចស៊ីសទៅជួសជុល ឲ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់