ព័ត៌មានជាតិ

កម្លាំងជំនាញចុះត្រួតពិនិត្យដកហូតទំនិញហួសកាលបរិច្ឆេទនិងខូចគុណភាពប្រមាណ ១១៥.៨៧ គីឡូក្រាមនៅខេត្តព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគ្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី២១ និង២២ ខែកញ្ញា ឆ្នាំ២០២១នេះ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តព្រះសីហនុ បន្តចុះត្រួតពិនិត្យទំនិញលើទីផ្សារក្នុងខេត្តព្រះសីហនុ ដោយបានរកឃើញ និងដកហូតបានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចម្រុះ ចំនួន ១១៥.៨៧ គីឡូក្រាមផងដែរ។ ចំពោះម្ចាស់ទំនិញមន្រ្តីស៊ើបអង្កេតក.ប.ប. នឹងចាត់វិធានការតាមនីតិវិធីនៃច្បាប់ រីឯទំនិញទាំងអស់នឹងយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ៕

 

 

 

មតិយោបល់