ព័ត៌មានជាតិ

លោកយាយអាយុ៧៧ឆ្នាំម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់នៅកណ្ដាលវាលស្រែ

តាកែវ: ករណីរន្ទះបាញ់មនុស្សបណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ជនរងគ្រោះឈ្មោះសៅ លាង ភេទស្រី អាយុ៧៧ ឆ្នាំ មានទីលំនៅនៅភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានរន្ទះបាញ់ស្លាប់នៅកណ្ដាលវាលស្រែ។
ក្រោយពីទទួលបានព័ត៌មាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦ និង៣០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានសហការជាមួយនិងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងក្រុមគ្រូពេទ្យនិងអាជ្ញាធរភូមិឃុំបានចុះពិនិត្យលើសាកសពតាមលក្ខណ:ជំនាញនិងបានពិនិត្យឃើញថាសាកសពពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន។
ក្រោយពីបានពិនិត្យសពរួចសមត្ថកិច្ចក៏បានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់