ព្រះស៊ីហនុៈ អាជ្ញាធរខេត្តព្រះសីហនុបានរកឃើញថា ករណីជំនន់ទឹកភ្លៀងដែលកើតមាននៅតំបន់ផ្សារវាលរេញ និងតំបន់ក្បែរផ្សារក្នុងស្រុកព្រៃនប់ គឺកើតឡើងដោយសារប្រព័ន្ធលូបង្ហូរទឹកទាំងអស់ កកស្ទះដោយសំរាមបិទមុខទឹកហូរ។ ទាក់ទងដល់បញ្ហានេះ នាវេលាមព្រឹកថ្ងៃ៤ មិថុនាឆ្នាំ ២០១៦ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដែលដឹកនាំមន្ត្រីចុះពិនិត្យដោះស្រាយបាតុភាពនេះ បានដាក់វិធានការឲ្យផ្នែកជំនាញពាក់ពន្ធ័ប្រមូលកើបយកសំរាមទាំងអស់នោះចេញ និងរៀបចំស្តារប្រព័ន្ធលូឡើងវិញ។ ក្រៅពីនេះលោកអភិបាលខេត្តបានអំពាវនាវឲ្យពលរដ្ឋ ឬគ្រប់សហគមន៍ទាំងអស់នៅតំបន់នោះជួយគ្រប់គ្រងសំរាមខ្លួនឯងឲ្យបានល្អ និងព្រមានថា…
មតិយោបល់