ព័ត៌មានជាតិ

ជម្លោះលេងល្បែង ឈូសស្បែកជើង ចាក់ប្រហារធ្លាយពោះ

ភ្នំពេញៈ យុវជនម្នាក់ក្លាយជាជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ចូលប៉ុស្តិ៍ បន្ទាប់ពីផ្ទុះជម្លោះហឹង្សា ដោយយកកំបិត ចុងស្រួចចាក់ទៅ លើគួរទំនាស់ត្រូវពោះធ្លាយពោះវៀន ផ្តើមចេញពីលេងល្បែងឈូស ស្បែកជើងដាក់លុយ កាលពីវេលាម៉ោង១២និង៣០នាទី រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនដៃដល់ ឈ្មោះ ផៃ តួ អាយុ១៦ឆ្នាំ មុខរបរ ដើរលក់គុយទាវ តាមរទេះរុញ ស្នាក់នៅ ផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិកំពុងកុង ឃុំកំពុងកុង ស្រុកកោះធំ ខេង្តកណ្តាល ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ។

ចំណែកជនរងគ្រោះ មានឈ្មោះ ស៊ូ សឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់គុយទាវ តាមរទេះរុញដូចគ្នា ស្នាក់នៅផ្ទះជួល ក្បែរខាងគ្នា រងរបួស ធ្លាយពោះ ក្រោយកើតហេតុភ្លាមៗ ត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ កាល់ម៉ែត ។

តាមចម្លើយសារភាពពីយុវជនជាប់ចោទ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែល កំពុងអង្គុយហូបបាយ ជុំគ្រួសារ បងប្អូន ពេលនោះ មានបងប្រុស ជីដូនមួយ ឈ្មោះ ផៃ សុធា អាយុ២៦ឆ្នាំ បានដើរមកដល់ ហើយពោលថា កាលពីយប់មិញ លេងឈូស ស្បែកជើង ជាមួយឈ្មោះ ស៊ូសឿន ចាញ់អស់លុយ៣ម៉ឺនរៀល ហើយត្រូវ បងប្រុស ស្ដីបន្ទោស។ ខណៈនោះខ្លួន ក៏លូកមាត់ឆ្លើយតបវិញថា ខ្ញុំវិញបើលេងឈូសស្បែកជើងចាញ់ ឈ្មោះ ស៊ូសឿន ខ្ញុំកាត់ កជើងចោលហើយ គ្រាន់តែពោលចប់ ស្រាប់តែឈ្មោះ ស៊ូ សឿន ដែលនៅក្បែរនោះស្រាប់ ហក់មកវាយហើយ វាយទៀត ខ្លួនទ្រាំមិនបាន ទាញបានកាំបិទចុងស្រួច តដៃវិញចាក់ត្រូវចំ ពោះ បណ្តាលឲ្យធ្លាយពោះវៀន រងរបួស ទើបបង្កឲ្យភ្ញាក់ផ្អើល ដល់សាច់ញាតិខាងជនរងគ្រោះ ប្តឹងនគរបាលឃាត់ខ្លួនតែម្តង ។

ជនរងគ្រោះ ក្រោយកើតហេតុភ្លាមៗ ត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅ មន្ទីរពេទ្យ ។ ចំណែកជនដៃដល់ នគរបាលឃាត់ខ្លួន សាកសួរនៅ ប៉ុស្តិ៍ចោមចៅ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕

Capture1Capture2

មតិយោបល់