អូស្ត្រាលីៈ យន្តហោះ Jetstar Dreamliner របស់ប្រទេសអូស្ត្រាលី បានហោះហើរ ទាំងម៉ាស៊ីន កំពុងមានបញ្ហា ដែលគេជឿថា អាចនឹងបង្កឲ្យមានការបិទទ្វារហោះហើរ និងផលវិបាកមហន្តរាយ ផ្សេងៗទៀតផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។
តាមរបាយការណ៍ NewsCorp កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះរបស់ក្រុមហ៊ុន Jetstar បានមានបញ្ហាម៉ាស៊ីន ដែលនាំឲ្យមានការបាត់បង់សម្ពាធប្រេង ចាប់តាំងពីខែមីនា នៅក្នុងឆ្នាំនេះ។
វាត្រូវបានគេជឿថា ស្ទើរតែពាក់កណ្តាលនៃម៉ាស៊ីនយន្តហោះ Dreamliner របស់ក្រុម Jetstar ពិតជាមានបញ្ហាម៉ាស៊ីនមែន៕
មតិយោបល់