អាមេរិកៈ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានបង្ហាញការព្រួយប្រារម្ភអំពី ការប្រើប្រាស់មូលដ្ឋានអាកាសអ៊ីរ៉ាក់ របស់រុស្ស៊ីដើម្បីធ្វើការវាយប្រហារយោធានៅស៊ីរី ថាការធ្វើបែបនេះគឺគ្មានប្រយោជន៍ ចំពោះស្ថានការក្នុងប្រទេសដែលត្រូវបានហែកហួដោយសង្គ្រាមមួយនេះទេ។
អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក Mark Toner បាននិយាយក្នុងសន្និសីទកាសែតថា «វាកាន់តែធ្វើឲ្យស្មុគស្មាញថែមទៀត ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នៅក្នុងខេត្តអាឡេប៉ូ នៅពេលដែលរុស្ស៊ីប្រើប្រាស់មូលដ្ឋានអាកាសអ៊ីរ៉ាក់ ធ្វើជាមធ្យោបាយដើម្បីទម្លាក់គ្រាប់បែកនោះ ព្រោះវាអាចប៉ះពាល់ដល់ជីវិតជនស៊ីវិល។
ប៉ុន្តែ រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងទម្លាក់គ្រាប់បែក ពីមូលដ្ឋានអាកាសអ៊ីរ៉ាក់ដើម្បីវាយប្រហារលើទិសដៅរបស់ក្រុមភេរវកម្ម នៅក្នុងប្រទេសស៊ីរី ដោយចលនានេះមិនបានកំណត់ទុកជាមុនទេ គឺវាអាស្រ័យលើការចូលរួមរបស់ខ្លួននៅក្នុងមជ្ឈឹមបុព្វា ហើយវាបានបង្ហាញអំពីការរិតចំណងមិត្តភាពកាន់តែជិតស្និទជាមួយទីក្រុង Tehran របស់អ៊ីរ៉ាក់ ៕
មតិយោបល់