បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩និង២០នាទី ត្រង់ចំណុចក្រុមទី០៤ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ (វត្តរាំងកេសី) មានករណីឆ្លងចរន្តអគ្គិសនីឆក់មនុស្សបណ្តាលអោយស្លាប់ ០១នាក់
ជនរងគ្រោះឈ្មោះ ជ្រឹម ធៀម ភេទប្រុស អាយុ ៧៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
តាមការបញ្ជាក់ពីព្រះសង្ឃក្នុងវត្តបានអោយដឹងថា ជនរងគ្រោះបានដាក់ជណ្តើរឡើងតភ្លើង និងប្តូរអំពូលភ្លើងដើម្បីបំភ្លឺក្នុងវត្តដោយគ្មានជំនាញទើបបណ្តាលអោយចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ ជ្រឹម ធៀម សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាឆ្លងចរន្តអគ្គិសនីស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារ យកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕
មតិយោបល់