ព័ត៌មានសិល្បៈ និងកម្សាន្ត

ដោយសារមូលហេតុនេះ! បានជានាយចឺមប្រេក្លាយពីតារាកំប្លែង ទៅជាអ្នកចម្រៀង

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាកំប្លែង នាយចឺម ដែលសព្វថ្ងៃនេះលោកក៏ក្លាយជាតារាចម្រៀងម្នាក់ផងដែរដែលទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជន។

តែយ៉ាងណា តារាកំប្លែងរូបនេះ​ ហាក់ឃ្លាតឆ្ងាយបាត់មុខពីក្រុមនាយពាក់មី ហើយបែរជាផ្លាស់អាជីពជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ។ជាក់ស្ដែងផងដែរនោះ នាពេលថ្មីៗនេះ តាមរយ:ការសម្ភាសន៍មួយជាមួយលោក អ៊ឹម ជីវ៉ា តារាចម្រៀង នាយចឺម បានទម្លាយបែបកំប្លែងថា រូបលោកចេញពីការសម្តែងជាអ្នកកំប្លែង ក៏ព្រោះតែរូបលោកខ្មាសអៀននឹងស្រី​ស្អាត អត់ហ៊ានដោះអាវ ហើយមានស្រីស្អាតនៅជុំវិញខ្លួន។

 

ម៉្យាងវិញទៀត បានបង្ហើបលោកស្រលាញ់ការច្រៀងតាំងតូចមកម្លេះ តែលោកមានខ្សែបណ្តាញជាតារាកំប្លែង ទើបលោកចាប់ផ្តើមចូលសិល្ប:ដំបូងជាតារាកំប្លែង តាំងពីអាយុ៩ ឆ្នាំមកម្លេះ។សូមជម្រាបថា នាយចឺម មានបងប្អូនទាំងអស់បីនាក់ ហើយរូបលោកគឺជាកូនពៅគេ នៅក្នុងគ្រួសារ។ហើយលោកដាច់ចិត្តចាកឆ្ងាយពីវិស័យកំប្លែង ព្រោះលោកចាប់ផ្តើមល្បីខ្លាំង ក្រោយពីលោកបានបញ្ចេញបទចម្រៀងចំណងជើងថា ពុកអើយម៉ែអើយ។

អ្វីដែលសំខាន់នោះ ព្រោះតែរូបលោកបានទទួលគាំទ្រខ្លាំងជាមួយរាល់បទចម្រៀងដែលលោក បានបញ្ចេញជូនដល់ទស្សនិកជន។ដោយឡែកទៀតសោត នាយចឺម ក៏បាននិយាយបែបនេះថាទោះបីជាពេលខាងមុខមានរឿងអ្វីកើតឡើងលោកក៏មិនបោះបង់អាជីពជាអ្នកចម្រៀងនេះចោលឡើយ៕

មតិយោបល់