កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងបានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម អធិការដ្ឋាននគរបាលស្រុកព្រៃឈរ រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ ខេត្តកំពង់ចាម និងជំនាញអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ ។
ជនសង្ស័យខាងលើ បានធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ ជាលទ្ធផលអវិជ្ជមានទាំង ១៣នាក់ ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១១កញ្ចប់(ធំ ០១កញ្ចប់), ទូរស័ព្ទដៃចំនួន ០៩គ្រឿង និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង និងឧបករណ៍សេពគ្រឿងញៀន ចំនួន០២ សម្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅអយ្យាករអមសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕




មតិយោបល់