ភ្នំពេញៈ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គមទាំងមូល អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំដំឡើងកាមេរ៉ាសុវត្ថិភាពឲ្យបាន៦០០គ្រឿង នៅទូទាំង១២ខណ្ឌ ហើយកិច្ចការងារនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងពន្លឿនឲ្យបានរួចរាល់មុនពេលព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។
នេះបើយោងតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេកបុករបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយក្នុងបណ្តាញ សង្គមនេះបានសរសេរថា «នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលការងារដរៀបចំដំឡើងកាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿង ដើម្បីឲ្យបានរួចរាល់មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។
គួរបញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿងនេះ គ្រប់ដណ្ដប់ទូទាំង១២ខណ្ឌ តាមតំបន់ និងផ្លូវសំខាន់ៗ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គមទាំងមូល។ បច្ចុប្បន្នសម្ភារភាគច្រើនត្រូវបានបញ្ជូនមកដល់ និងប្លង់ដែលត្រូវដាក់ក៏រៀបចំរួចរាល់ហើយដែរ »៕
មតិយោបល់