ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងផែននគរបាលព្រហម្មទណ្ឌខេត្តព្រៃវែង និងកម្លាំង អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ សហការជា មួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ។
ជនសង្ស័យមានឈ្មោះ ស៊ុន ឃា អាយុ ២៧ឆ្នាំ មានទីលំនៅភូមិមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ចំណុចដីវាលមុខរោងចក្រ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ឲ្យកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ កសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕

មតិយោបល់