ព័ត៌មានជាតិ

រថយន្តស្លាកលេខនគរបាល2.7070 រេចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តToyota Hilux មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 2.7070 រេចង្កូរបុកបង្កាន់ដៃស្ពានច្បារអំពៅ បណ្តាលឲ្យបាក់រងការខូចខាត ទីតាំងស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Hilux ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខនគរបាល2.7070 បើកបរដោយ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ជ្រុលទៅបុកបង្កាន់ដៃ ស្ពានរងការខូចខាត ។ រថយន្តបង្កហេតុនេះ បើកុំតែបានបង្កាន់ដៃស្ពានទប់នោះទេ ម្ល៉េះធ្លាក់ចូលទៅក្នុងទឹកទន្លេបាត់ទៅហើយ ។

ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែរងការខូចខាតបង្កាន់ដៃស្ពាន និងរថយន្តបង្កហេតុតែប៉ុណ្ណោះ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ហើយបានធ្វើការស្ទូចយករថយន្តបង្កហេតុនេះ យកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយជាមួយសមត្ថកិច្ច នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់