ភ្នំពេញៈ កាលវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ មានករណីជនជាតិចិនស្រវឹងស្រា ជោកជាំបើករថយន្តស៊េរីទំនើប បុកម៉ូតូ និងកង់ បណ្ដាលឲ្យមនុស្សរងរបួសស្រាល ស្ថិតតាមបណ្ដោយផ្លូវ២០៤ ចំណុចស្តុបណូគា ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-1888 បើកបរដោយជនជាតិចិនម្នាក់ ស្រវឹងស្រា។
ដំណើររឿង៖ មុនពេលកើតហេតុគេ ជនជាតិចិនបើករថយន្តម៉ាកខាងលើ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានជ្រុលបុកម៉ូតូ និងកង់ បណ្ដាលឲ្យមនុស្សរងរបួសស្រាល រួចព្យាយាមបើករត់គេច ត្រូវពលរដ្ឋ និងសមត្ថកិច្ចដេញឃាត់បាន នៅម្ដុំក្រុមហ៊ុនលក់រថយន្តម៉ាស្ដា ផ្លូវសហពន្ធ័រុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយកើតហេតុសមត្ថកិច្ចយករថយន្តបង្ករួមទាំងអ្នកបើកបរ ទៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់