ព័ត៌មានជាតិ

រថយន្តឃ្លុបដឹកទំនិញបើកកៀររ៉ឺម៉កម៉ូតូ លក់ប្រហិតចៀនក្រឡាប់បះជើង នៅផ្លូវ ៣០ម៉ែត្រ

ភ្នំពេញ: រថយន្តឃ្លុបដឹកទំនិញ១គ្រឿងបានបើកជ្រុលទៅកៀររ៉ឺម៉កម៉ូតូលក់ប្រហិតចៀន១គ្រឿងពីក្រោយ បណ្ដាលឲ្យក្រឡាប់បះជើងចាក់ប្រហិតចោលអស់និងរងការខូចខាតយ៉ាងដំណំ ប៉ុន្តែជាសំណាងពុំបណ្ដាលឲ្យអ្នកលក់ប្រហិតចៀនរងរបួសឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គេបានឃើញរ៉ឺម៉កម៉ូតូលក់ប្រហិតចៀន១គ្រឿងបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមផ្លូវ៣០ម៉ែត្រ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់មានរថយន្តឃ្លុបដឹកទំនិញ១គ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ2F-3967 ។បើកបរក្នុងអិសដៅស្របគ្នាទៅដល់បានកៀរពីក្រោយបណ្ដាលឲ្យរ៉ម៉កម៉ូតូលក់ប្រហិតចៀនក្រឡាប់បះជើងតែម្ដង។

ប្រភពដដែលបានបន្តថា បន្ទាប់មករថយន្តបានព្យាយាមបើករត់គេចប៉ុន្តែត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយដេញតាមឃាត់បាន។ក្រោយមកទៀតភាគីទាំង២ក៏បានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង ដោយខាងភាគីរថយន្តបង្កយល់ព្រមខេញសំណងថ្លៃខូចខាតទៅភាគីរ៉ឺម៉កម៉ូតូលក់ប្រហិតចៀន៕

មតិយោបល់