ព័ត៌មានជាតិ

រថយន្តស្ទូចម៉ាកហ៊ីយ៉ាន់មួយគ្រឿងបើកឡើងស្ពានបាឡេទាក់របាំងដែកស្លាកសញ្ញាកំណត់កម្ពស់បាក់ទ្រេត

ភ្នំពេញ: រថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបើកឡើងស្ពានបេឡេទាក់របាំងដែកស្លាកចរាចរណ៍កម្ពស់ហាមឃាត់មិនឲ្យរថយន្តធន់ធំបើកឆ្លងកាត់លើស្ពានបាកទ្រេត តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២១ នៅនៅចំណុចគល់ស្ពានបាឡេត្រើយខាងលិចកែងផ្លូវជាតិលេខ ៥ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3F-7861 ធ្វើដំណើរពីលិចទៅកើតឡើងស្ពានបាឡេដោយដឹកដែកផងដែរស្រាប់តែដងស្ទូចរថយន្តទាក់ទៅនឹងរបាំងដែកស្លាកចរាចរណ៍ដាក់កំណត់កម្ពស់មិនឲ្យរថយន្តធន់ធំៗឡើងស្ពាន បណ្ដាលឲ្យបុកបាក់របាំងដែកនោះ ភ្លាមៗអ្នកបើកបររថយន្តមិនដឹងថារថយន្តខ្លួនបើកនោះបានបុកនោះ បានបើកឡើងស្ពានទៅមុខបន្តរហូតដល់ របាំងដែកកំណតកម្ពស់ទី២ ទើបដឹងថារថយន្តរបស់ខ្លួនខ្ពស់ ទៅមុខមិនរួច ក៏អែបរថយន្តឈប់ ស្រាប់តែឃើញសន្តិសុខព្យាយាមស្ពាន ឡើងមកឃាត់រថយន្ត ក៏ប្រាប់ថារថយន្តបានបុករបាំងដែកកំណតកម្ពស់ស្ពានបាក់។

ក្រោយពេលកើតហេតុ ខាងតំណាងក្រុមហ៊ុនបានសម្របសម្រួលជាមួយម្ចាស់រថយន្ត ដោយទារសំណងចំនួន 1500ដុល្លារតែភ្លាមៗភាគីទាំងសងខាងសម្របសម្រួលគ្នានៅគល់ស្ពានត្រេីយខាងកេីតមិនត្រូវគ្នានោះទេទេីបសមត្ថកិច្ចឱ្យភាគីទាំងសងខាងមកសម្រួលគ្នានៅត្រេីយខាងលិចបន្ត៕

 

មតិយោបល់