ព័ត៌មានជាតិ

ជនប្រើសារធាតុញៀន២នាក់ បបួលគ្នាជិះម៉ូតូធ្វើសកម្មភាពឆក់ ត្រូវសមត្ថកិច្ចល្បាតឃើញឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៦និង០០ នាទី កម្លាំងជំនាព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលទំនប់ទឹក បានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបមិនបានសម្រេច ) នៅចំណុចមុខផ្ទះលេខ២៩៧ ផ្លូវមុន្នីរ៉េត កែងផ្លូវ៤៣០ ក្រុមទី២៦ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០២នាក់៖ ១- ឈ្មោះ អោម សាវរី ហៅរី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។ ២-ឈ្មោះ វិន ចាន់ថា ហៅ សេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ21BT ភូមិសន្សំកុសល់១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន) ។

វត្ថុតាង៖ ម៉ូតូ០១គ្រឿងហុងដាឌ្រីមC125 ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 1IE 5901 លេខតួ+លេខម៉ាស៊ីន ME-5706687 ។

ដំណើររឿងហេតុ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៦ និង ០០នាទី មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ អោម សាវរី ហៅរី ជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម C125 ស៊េរី ២០២០ ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 1IE 5901 ឌុបឈ្មោះ វិន ចាន់ថា ហៅសេង ចេញពីម្ដុំភូមិពោធិញាណ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ទៅជួបបក្ខពួកឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ និងម្នាក់ទៀតមិនស្គាល់ ឈ្មោះ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក Nex ពណ៌ខ្មៅ មិនចាំផ្លាកលេខ នៅមុខសាលាភូមិចម្រើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានបបួលគ្នាជិះ ម៉ូតូធ្វើសកម្មភាពឆក់តាមដងផ្លូវ ពេលក្រុមជនសង្ស័យ ជិះម៉ូតូមកដល់ចំណុចមុខផ្ទះលេខ២៩៧ ផ្លូវមុន្នីរ៉េត កែង៤៣០ ក្រុមទី២៦ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (កន្លែងកើត ហេតុ) ក៏បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនរងគ្រោះ តែពុំបានសម្រេច រួចជិះម៉ូតូគេចខ្លួន ស្របពេលសមត្ថកិច្ចល្បាតឃើញ ក៏បានធ្វើការដេញតាមរហូតដល់ចំណុច ផ្លូវទាល់ ភូមិដណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ មានជ័យ ទើបសមត្ថកិច្ចឃាត់បាន ជនសង្ស័យចំនួន០២នាក់ រួមនឹងមធ្យោបាយធ្វើសកម្មភាពម៉ូតូ០១ គ្រឿងហុងដាឌ្រីមC125 ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 1IE 5901 នាំយកមកប៉ុស្ដិ៍នគរបាលរដ្ឋ បាលទំនប់ទឹក ដើម្បីសាកសួរតែម្ដង ។ ចំណែកបក្ខពួក០២ នាក់ទៀត ជិះម៉ូតូ០១គ្រឿងម៉ាក Nex មិនស្គាល់ផ្លាកលេខគេចខ្លួនបាត់ ។ ចំពោះជនរងគ្រោះ ពុំបានមកដាក់ពាក្យបណ្ដឹងទេ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ៕

មតិយោបល់