ព័ត៌មានជាតិ

ស្ត្រីដែលមានទំងន់​ធ្ងន់បំផុត លើពិភពលោក​សម្រេចចិត្តសម្រក់ទំងន់​រៀបការ

ស្ត្រីដែលលើសទំងន់ នឹង​​ទំងន់​​ធ្ងន់បំផុត លើពិភពលោក បានសម្រេចិត្ត ដើម្បីទទួលបានការរៀបការ ​បើទោះបីជា​ទម្ងន់របស់នាង ធៀបនឹង​អាយុ នាង​ ៣ ដង ។​

នាង Charity Pierce បានរកវិធី​ធ្វើយ៉ាងណា ឲ្យទំងន់របស់នាង នៅសល់ត្រឹមតែ ១២៧ គីឡូក្រាម ក្នុងចំណោម​ទំងន់សរុប ៣៥៨ គីឡូក្រាម នោះគឺការវះកាត់ ក្រពះ របស់នាង ។ ស្ត្រីវ័យ ៣៨ ឆ្នាំនេះ មកពី Cedar Rapids រដ្ឋ Iowa បាន​កាត់បន្ថយ​ការទទួលជាតិ​កាឡូរី ពី ១ ពាន់ ទៅ ១២០០ កាឡូរី ​សម្រាប់មួយថ្ងៃ ធ្វើយ៉ាងណា នាង​អាចរាំ ​ជាមួយនឹង​គូដណ្តឹងរបស់នាងឈ្មោះ Tony Saur អាយុ ២២ ឆ្នាំ នៅថ្ងៃមង្គលការ ។​

Charity Pierce បាននិយាយថា ខ្ញុំត្រូវបានកំណត់​នឹងមិនរៀបការនៅផ្ទះ នោះគឺ Tony Saur និងខ្ញុំ នឹង​ស្លៀកឈុតកូនក្រមុំ កូនកម្លោះ និង ពាក់ទ្រនាប់ជើងកវែង និងមួក ខណៈដែល Tony ស្លៀកខោខូវប៊យ និង ​ស្បែកជើងកវែងដែរនោះ​។​
គ្រូពេទ្យបានប្រាប់ថា នាង​មិនអាច​ចាកចេញពីផ្ទះនោះទេ បើសិនជាចាកចេញពីផ្ទះនឹង​​មានផលប៉ះពាល់ដល់ជីវិត ដោយសារតែ​ជើងរបស់នាង មិនអាច​​ទ្រទ្រង់ទម្ងន់ដង​ខ្លួន​ដ៏ធ្ងន់នោះបាន ។​

នាង​បានបន្តថា ​នាង​មាន​ការភ័យខ្លាចណាស់ នាង​អាចនឹង​ប្រឈមរោគបេះដូង ហើយ​ស្លាប់ តែនាង​សុបិន្តបំផុតនោះគឺចង់បានទម្ងន់ ៨៨ គីឡូក្រាម ហើយរៀបការ ជាងនេះទៅទៀត ​ចង់បានជីវិតមួយដ៏សាមញ្ញ​។​
ខាងគ្រូពេទ្យ​បានឲ្យដឹងថា Charity Pierce គឺមានទំងន់ បំបែក​កំណត់ត្រា​ចាស់ ខណៈដែលនាង Pauline Potter មានទំងន់ ២៩១ គីឡូក្រាម៕​

2014-05-06_1059002014-05-06_105836

មតិយោបល់