ព័ត៌មានជាតិ

ជនប្រើសារធាតុញៀនម្នាក់ ក្រោយពីធ្វើសកម្មភាពលួចកង់ ត្រូវកម្លាំងល្បាតខណ្ឌឫស្សីកែវឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាព លួចកង់បានសម្រេចហើយរត់គេចខ្លួន បានប្រហែលបានចម្ងាយ ប្រហែល៥០០ម៉ែត្រ ។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤៥នាទី
នៅចំណុចផ្ទះលេខ៣២៦ ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ពិសាខ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ អ៊ឹម សាន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ប្រើប្រាស់សារធាតុញៀន) ។

សម្ភារ:ដកហូត៖ កង់មួយគ្រឿង ពណ៌ទឹកដោះគោ (ប្រគល់ជូនជនរងគ្រោះ) ។

ប្រភពដដែលបន្តថា ជនសង្ស័យបានធ្វើសកម្មភាព ឡើងរបងផ្ទះរបស់ជនរងគ្រោះ លួចកង់មួយគ្រឿងបានសម្រេច រួចជិះគេចខ្លួន បានប្រហែល៥០០ម៉ែត្រ ក៏ជួបជាមួយកម្លាំងល្បាត សង្ស័យឃាត់សួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា កង់នេះបានលួចមកភ្លាមៗនោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅចង្អុលកន្លែងកើតហេតុ និងទំនាក់ទំនងទៅជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឫស្សីកែវតែម្តង ។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍ កំពុងសាកសួរយកចម្លើយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

មតិយោបល់