ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តកាមរីបាឡែនមួយគ្រឿង បានរេចង្កូតបុកដើមឈើ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង៣នាក់ទៀតរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីនេះកើតឡើងនៅម៉ោងប្រហែល១០ យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ចំណុចគីឡូម៉ែត្រលេខ ១២៦-១២៧ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
រថយន្តដែលជួបគ្រោះថ្នាក់នេះ ម៉ាក បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2U-7234 បានរេចង្កូតជ្រុលទៅបុកដើមឈើ តាមចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់ និងរបួស៣នាក់តែម្តង៕








មតិយោបល់