សៀមរាបៈ យោងតាមផេក មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថានៅវេលាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ សូមជម្រាបជូនដំណឹងដល់បងប្អូន សាធារណជនទាំងអស់ ប្រសិនបើជាមានស្គាល់ ឬជាសាច់ញាតិ របស់លោកយាយខាងក្រោមនេះ សូមមកទទួលយកគាត់ទៅវិញផង ដែលឥឡូវនេះគាត់សម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បច្ចុប្បន្ននេះ គាត់បានជាសះស្បើយហើយ នឹងត្រូវចេញទៅផ្ទះ ។ (បញ្ជាក់ៈ តាំងពីគាត់ចូលមកសម្រាកក្នុងមន្ទីរពេទ្យ ពុំមានបងប្អូន ឬសាច់ញាតិណាមកកំដរគាត់ឡើយ) សូមអរគុណ ៕
ព័ត៌មានជាតិ
មតិយោបល់