ព័ត៌មានជាតិ

ទីបំផុត Messi រកគ្រាប់បាល់ដំបូងឲ្យ PSG បានហើយក្រោយបង្ហាញខ្លួនបាន ៤ប្រកួត

បរទេស៖ កីឡាករអាហ្សង់ទីន Lionel Messi ទីបំផុតគឺអាចស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួនបានយ៉ាងអស្ចារ្យឲ្យ PSG នៅក្នុងការប្រកួត Champion Leaguesប៉ះនឹងក្រុមខ្លាំងមេឃខៀវ Man Cityកាលពីយប់មិញ។

នៅចប់ការប្រកួត Messi បាននិយាយថាជ័យជម្នះទៅលើក្រុម Man City គឺជាលទ្ធផលដ៏ល្អប្រសើរដែលអាចបញ្ជាក់បានថាទំរង់លេងរបស់ PSG គឺកាន់តែខ្លាំងឡើងខ្លាំងឡើងហើយក៏ជាជ័យជម្នះដ៏ធំធេងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

គួរឲ្យដឹងដែរថា Messi បានមកចូលរួមជាមួយនឹង PSG គួរឲ្យភ្ញាក់ផ្អើលកាលពីរដូវក្តៅហើយបានបង្ហាញខ្លួនលេងបាន៤ប្រកួតមកហើយតែទើបតែអាចរកគ្រាប់បាល់បានដំបូងយប់មិញនេះប៉ុណ្ណោះដែលជាបាល់បោះឲ្យដោយការយល់ចិត្តពីសំណាក់កីឡាករ Mbappe ជួយឲ្យក្រុមយកឈ្នះក្នុងលទ្ធផល២ទល់នឹង០៕

មតិយោបល់