ប៉ុន្មានថ្ងៃកន្លងទៅនេះអ្នកនិយមលេងអ៊ីនធឺណែតមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញរូបភាពលោកយាយវ័យចំណាស់ម្នាក់ចុះហែលទឹកក្រោមសីតុណ្ហភាពដ៏ ត្រជាក់បំផុតរហូតដល់ដក ៧ អង្សាសេ។ បើតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា រូបភាពដែលលោកយាយម្នាក់ចុះហែលទឹកនោះគឺស្ថិតនៅក្នុងបឹង Houhai ទីក្រុង ប៉េកាំង ប្រទេសចិន។ ជាមួយនឹងឈុតហែលទឹកពណ៌ក្រហមលាយឆ្នូតក្រម៉ៅលោកយាយគឺជាមនុស្សតែម្នាក់គត់ដែលហ៊ានចុះហែលទឹកដោយគ្មានខ្លាចរងារបន្តិចសោះ។ អ្នកលេងអ៊ីនធឺណែតជាជាច្រើននាំគ្នាសរសើរថា ថ្វីតែលោកយាយមានវ័យចំណាស់យ៉ាងណាក៏ដោយ ប៉ុន្តែគាត់មានរាងកាយរឹងមាំមិនចាញ់រងារដូចមនុស្សចាស់ដដៃទៀតឡើយ៕
ព័ត៌មានជាតិ
មតិយោបល់