ភ្នំពេញៈ យោងតាមផេកប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោស (ច្រានប៉ុនប៉ងយកម៉ូតូ) នៅចំណុចច្រកចូលបុរីជីបម៉ុង ផ្លូវ២៧១ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ជនរងគ្រោះឈ្មោះ ឡាង គីមហុង ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាត់ដេររោងចក្រ ស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ វ៉ែន ចាន់រិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវ១សេ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (មានផ្ទុកសារធាតុញៀន)។
ហេតុការណ៍៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦និង២នាទី ជនរងគ្រោះឈ្មោះ ឡាង គីមហុង ភេទស្រី អាយុ ៣១ឆ្នាំ បានជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IX 3563 តែម្នាក់ឯងពីកន្លែងធ្វើការមកតាមផ្លូវ ៦០ម៉ែត្រ មកចូលតាមបុរីជីបម៉ុងទៅជិតដល់ច្រកចេញផ្លូវ២៧១ ភូមិ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះបានឈប់ម៉ូតូ ដាក់ជន្ទុលចំហៀង ហើយអង្គុយនិយាយទូរស័ព្ទ រួចបានលើកជន្ទុលម៉ូតូបញ្ឆេះម៉ូតូរៀបបើកចេញ ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ វ៉ែន ចាន់រិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ បានដើរមកពីក្រោយជនរងគ្រោះយកដៃចាប់កាន់ដៃម៉ូតូ រួចច្រានជនរងគ្រោះចេញ ដើម្បីយកម៉ូតូតែជនគ្រោះមិនព្រមអោយក៏បានស្រែកចោរៗ ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ កំពុងល្បាតក្នុងមូលដ្ឋានដល់ចំណុចកើតហេតុ ឃើញជនរងគ្រោះស្រែកថា ចោរៗ ក៏បានឃាត់ជនសង្ស័យយកមកស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្តង៕
មតិយោបល់