ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយម្នាក់ករណីលួចយករទេះដឹកទឹករបស់ពលរដ្ឋ

បាត់ដំបង: នៅថ្ងៃទី១០ ខែ កុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង១ ១ និង ១០នាទី នៅចំណុចក្រុមទី០១ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងមានករណីបទលួច(រទេះដឹកទឹក) មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ផល តុលា ភេទប្រុ ស អាយុ ៣៦ឆ្នាំ រស់នៅភូមិកំពង់ក្របីសង្កាត់ ស្វា យប៉ោ ក្រុងបាត់ ដំបង ខេត ្ត បាត់ដំ បង បានជិះម៉ូតូ ០១គ្រឿងមកធ្វើសកម្មភាពលួចយករទេះដឹកទឹករបស់ជនរងគ្រោះឈ្មោះ សន សាវេត ភេទប្រុ ស អាយុ៣៩ឆ្នាំ រស់នៅភូមិគ្រួស ឃុំជ្រៃ ស្រុកថ្ម គោល ខេត្តបាត់បង់។

ក្នុងពេលកំពុងធ្វេីសកម្មភាពភ្លាមៗត្រូវបានជនរងគ្រោះដឹងនិងរាយការណ៍ជូនសមត្ថកិច្ចនគរបាល ហេីយជាមួយនេះមានប្រជាពល រដ្ឋប្រទះឃេីញ និង រាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុកថ្មគោលដែលមានលោកវរសេ នី យ៍ទោ សេង លុច ជាអធិការនគរ បា ល ស្រុក ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋជ្រៃធ្វេីការតាមស្វែងរកជនសង័្សយរហូតទៅដល់ព្រំប្រទល់ឃុំជ្រៃនិងឃុំតាគ្រាមស្រុកបាណន់ទេីបតាមទាន់និងឃាត់ខ្លួន បានតែម្តង។

-ក្នុងនោះនគរបាលដកហូតបានសម្ភារ:តាង រួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកសង់ស៊េរីចាស់ពណ៌ខ្មៅ ពាក់ ស្លាកលេខបាត់ដំបង1 F-4654(របស់ជនសង័្សយ)
-រទេះដឹកទឹកចំនួន០១(របស់ជនរងគ្រោះ)។

អនុវត្តតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេ នីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នង ការរងផែនការ ងារនគរបាល ព្រហ្ម ទ័ណ្ឌ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរ បាលស្រុកថ្ម គោល និងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់ រី ឯរទេះដឹកទឹកបានប្រគល់ជូនជនរងគ្រោះវិញ៕

 

មតិយោបល់