កំពង់ស្ពឺ:ទាក់ទិននឹងករណីអគ្គិភ័យ ឆាបឆេះ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាវេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ មកដល់សៀលថ្ងៃទី២២ មេសា ២០១៦នេះ យោងតាមសេចក្តីរាយការណ៍បន្ថែម ពីភ្នាក់ងារ Post News បានឱ្យដឹង និងយកជាការបានថា វាជាករណីភ្លើងឆេះឃ្លាំងទុកកាំភ្លើង គ្រាប់ និងសម្ភារៈឯកសារផ្សេងៗទៀត របស់អធិការដ្ឋាន នគរបាលក្រុងច្បារមន ដែលមានទីតាំថទំហំ ៨x១២ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី បណ្តាលឱ្យខូតខាតទាំងស្រុង។ គួរបញ្ជាក់ថា ឃ្លាំងនោះ គឺជាអាគាចាស់បាក់បែក ដោយយោងតាមការសន្និដ្ឋាន អាចបណ្តាលមកពី គីបផ្ទុះសល់ពីបាតឃ្លាំង ប៉ុន្តែរកមិនឃើញ៕
ព័ត៌មានជាតិ
មតិយោបល់