កំពង់ឆ្នាំង: យោងតាមរបាយការណ៍ខេត្តកំពង់ឆ្នាំង ដែលបានបូកសរុប នាវេលាម៉ោង១២:០០នាទី រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ឲ្យដឹងថា សភាពកាណ៏មិនប្រក្រតីផ្សេងៗ មិនមានទេ។
ចំណែកកិច្ចការចុះស្រាវជ្រាវរកគ្រាប់មិនទាន់ផ្ទុះ ដែលបានសហការជាមួយក្រុមការងារស៊ីម៉ាក់ នៅចំនុចភូមិស្វាយចេក ឃុំចោង ស្រុកទឹកផុស បានរកឃើញគ្រាប់មិនទាន់ផ្ទុះ ចំនួន ៤៥គ្រាប់ក្នុងនោះ ប៊ុមប៊ី ៤៣គ្រាប់ និងគ្រាប់ទំហំ៦០មីលីម៉ែត្រ ០២គ្រាប់។
បច្ចុប្បន្នគ្រាប់ទាំងអស់ត្រូវបានក្រុមស៊ីម៉ាក់ បំផ្លាញចោលនៅនឹងកន្លែង៕
មតិយោបល់