ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមនអតីតយុទ្ធជន បន្តសកម្មភាពមនុស្សធម៌ចែកអំណោយដល់ប្រជាពលរដ្ឋ

កំពង់ធំៈ ក្រៅពីការងារស្នូលរបស់អង្គភាព ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានយកចិត្តទុកដាក់ ពីការងារមនុស្សធម៌ដោយមិនគិត ពីការនឿយហត់ ឬថ្ងៃសៅរ៍ ថ្ងៃអាទិត្យ បានបន្តចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពនិងជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ឋជន និងប្រជាពលរដ្ឋដែលជួបការលំបាក។

ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៦ ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមទាំងសហការី បានចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ឋជនដែលបានពលីជីវិតដោយសារបុព្វហេតុជាតិ មាតុភូមិ ចំនួន ៧គ្រួសារ ក្នុងនោះមានគ្រួសារអតីតយុទ្ឋជនពលី ឈ្មោះ ឱក សារិន រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានផ្តល់ជូនគាត់នូវ អង្ករចំនួន25គីឡូក្រាម មីយើងមួយកេះ ទឹកបរិសុទ្ឋមួយកេះ និងថវិកាចំនួន៥ម៉ឺនរៀល និង៦គ្រួសារទៀតដែលបានអញ្ជើញមកពី៦ភូមិក្នុងឃុំបន្ទាយស្ទោង ដែលជួបនឹងភាពខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានផ្តល់ជូនសរុបមាន អង្ករ១៥០គីឡូក្រាម មីយើង៦កេស ទឹកបរិសុទ្ឋ ៦កេស ទឹកត្រី៦យួរ ទឹកស៊ីអ៊ីវ ៦យួរ និងថវិកាចំនួន ៣០០.០០០រៀល ។

ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនេះ គឺមិនសំដៅតែអតីតយុទ្ធជននោះទេ គឺប្រជាពលរដ្ឋណាក៏ដោយឲ្យតែមានការខ្វះខាត តែងតែចុះជួយដោយមិនទុក្ខឲ្យឯកការម្នាក់ឯងនោះទេ ហើយក៏មិនទុក ឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ ដោយសារមិនបានយកចិត្តទុកដាក់ពីអាជ្ញាធរ ដោយមានការគាំទ្រ និងចង្អុលបង្ហាញពី លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានផ្តាំផ្ញើឲ្យកងកម្លាំងអាជ្ញាធរ ផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ និងមើលថែរប្រជាពលរដ្ឋដូចជាឪពុកម្តាយបង្កើត និងចូលរួមការពារសុវត្តិភាពជូនប្រជាពលរដ្ឋឲ្យមានសេចក្តីសុខបំផុត។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើដល់ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពក្នុងរដូវទឹកជំនន់នេះ អាចនឹងឆ្លងរាតល្បាតជំម្ងឺផ្សេងៗបាន និងការពារក្មេងៗ មនុស្សចាស់ សត្វចិញ្ចឹម គោ ក្របី ជ្រូកមាន់ទា ដើម្បីបញ្ច្រៀសពីការគ្រោះថ្នាក់និងការបាត់បងខូចខាត ដោយសារតែខ្វះការប្រុងប្រយ័ត្ន៕

photo_2016-10-18_22-24-35photo_2016-10-18_22-24-38photo_2016-10-18_22-24-40photo_2016-10-18_22-24-42

មតិយោបល់