ព័ត៌មានជាតិ

Arsenal ប្រជែង Manchester United តាម​ទិញ Mats Hummels ពី Dortmund​​​

​ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ទិញយក ខ្សែការពារ​របស់​ក្លិប Borussia Dortmund គឺ​កីឡាករ Mats Hummels ។ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​ពានរង្វាន់ World Cup នៅ​ប្រទេសប្រេ​ស៊ីល​ដោយ​បាន​ជួយ​ឲ្យ​ជម្រើស​ជាតិ​របស់​ខ្លួន​គ្រង​ជើងឯក​ពិភពលោក​ផងដែរ ។

​ទន្ទឹម​ជាមួយគ្នា​នោះ Hummels (​ហាំ​ម៉េល​) ក៏មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ផ្លាស់​ទៅកាន់​ក្លិប​បិសាច​ក្រហម Manchester United ផងដែរ​ប៉ុន្តែ​បើ​យោង​តាម​គេហទំព័រ Daily Mail បាន​រាយការណ៍​ថា Manchester United នៅ​មិនទាន់​យល់ព្រម​ចំពោះ​តម្លៃ​ខ្លួន​របស់​រូបគេ​នោះ​ទេ​ជា​ហេតុ​ធ្វើឲ្យ Arsenal កំពុង​មាន​ក្តីសង្ឃឹម ។ គួរបញ្ជាក់​ថា Hummels បាន​ផ្លាស់​មក​កាន់​ក្លិប Dortmund ក្រោយ​ចាកចេញ​ពី Bayern Munich ក្នុង​ឆ្នាំ ២០០៩ ៕​
mats_hummels_0

មតិយោបល់