ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំងចំនួន ១៣គ្រឿង ដែលរំខានដល់ការសម្រាករបស់ពលរដ្ឋ

ភ្នំពេញៈ ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំងចំនួន ១៣គ្រឿង ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការចាប់ឃាត់ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទី កម្លាំងជំនាញផ្នែក-ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន ១០គ្រឿង និងម៉ូតូតូច ចំនួន ៣គ្រឿង នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅចំពោះមុខកម្លាំងកម្លាំងជំនាញផ្នែក-ប៉ុស្តិ៍ បន្តសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ ដើម្បីអនុវត្តក្នុងការបង្រ្កាបម៉ូតូខាងលើជាប់ជាប្រចាំ ដែលតែងតែបង្កការរំខានដល់ការសម្រាក និងការរស់នៅរបស់ប្រជាពលរដ្ឋ៕

មតិយោបល់