ព័ត៌មានជាតិ

បង្ក្រាបជនប្រុសស្រី៣នាក់ ករណីផ្ដល់ទីតាំង សមគំនិតរក្សាទុកជួញដូរ និងប្រើសារធាតុញៀន

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍​ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីព្រឹក កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានសហការជាមួយកម្លាំងការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀនខេត្ត ចុះបង្ក្រាបករណី ផ្ដល់ទីតាំង សមគំនិតរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់/ក្រុង.កំពង់ឆ្នាំង ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់,ស្រី០២នាក់៖ ១.ឈ្មោះ រស់ សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ។ ២. ឈ្មោះ ពេក សុធា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងចឹក្សា សង្កាត់/ក្រុង.កំពង់ឆ្នាំង ។ ៣. ឈ្មោះ ស៊ុយ សារឿន ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ដកហូតវត្ថុតាង៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់,ទូរស័ព្ទ ០៣គ្រឿង,សម្ភារ:វេច
ខ្ចប់ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ទាំង០៣នាក់ រួមទាំងវត្ថតាង កម្លាំងអធិការក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូន មកកាន់ ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់