ព័ត៌មានជាតិ

សិស្សសាលាម្នាក់ កំពុងធ្វើម្ហូបក្នុងផ្ទះក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

ក្រចេះ: តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីបុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ កាលពីវេលាម៉ោង ៦នាទីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិខ្សាត់ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជនរងគ្រោះ ឈ្មោះ អ៊ី ទ្រី ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានឪពុកបង្កើត ឈ្មោះ អ៊ី នី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងម្តាយបង្កើតឈ្មោះជឹម យឿន(ស្លាប់) មានទីលំនៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ខណ:ជនរងគ្រោះ កំពុងចៀនត្រី ធ្វើម្ហូបនៅក្រោមផ្ទះរបស់ខ្លួន នៅពេលមេឃកំពុងព្យុះភ្លៀង ក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗតែម្តង៕

មតិយោបល់