ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ មានករណីបុរសម្នាក់សង្ស័យប្រើសារធាតុញៀនលើសកម្រិត កាន់ដំបងឡើងឡានប្រជាពលរដ្ឋ អុកឡុករកវ៉ៃគេវ៉ៃឯង បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មូលហេតុ៖ មិនទាន់ដឹង។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឃាត់ខ្លួនជនខាងលើ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ៕





មតិយោបល់