ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿងក្តី តារាម៉ូឌែលភូមា លោក Paing Takhon ឈានដល់ចំនុចណាហើយ

តាមរយ:ទំព័រហ្វេ​សបុគ Natty in Myanmar ដែលបានចេញមកអាប់ដេតរឿងរបស់លោក Paing Takhon តារាម៉ូដែលមីយ៉ាន់ម៉ាដ៏ល្បីល្បាញប្រចាំប្រទេស ហើយឥឡូវនេះគាត់ត្រូវបានចាប់ខ្លួន និងកាត់ទោសចំពោះចលនាប្រឆាំងរបស់គាត់ ។

ទីភ្នាក់ងារព័ត៌មាន Coconut បានស្រង់សម្តីមេធាវីរបស់លោក Paing ថា គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៦ ខែ ខណ:ដែលសវនាការត្រូវបានពន្យារពេល ហើយនឹងត្រូវរៀបចំផែនការសំណុំរឿងថ្មីម្តងទៀត ។

ដោយសវនាការបន្ទាប់ វានឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែតុលា បន្ទាប់ពីត្រូវបានពន្យារពេលរយ:ពេលបីខែរួចមកហើយ ។ អ្វីដែលគួរខ្លោចចិត្តជាងនេះទៅទៀត លោកបានឲ្យដឹងថា លោក Paing Takhon ដែលទើបតែមានអាយុ ២៥ ឆ្នាំ ក៏ត្រូវប្រារព្ធខួបពិធីកំណើតយ៉ាងកម្សត់របស់គាត់ នៅក្នុងពន្ធនាគារទៀតផង ៕

តារាសម្តែងរូបនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១ នៅផ្ទះរបស់គាត់ឋិតខាងជើងនៃទីក្រុងយ៉ាំងហ្គោន និងចោទប្រកាន់ពីបទបរិហាកេរ្តិ៍របបយោធានៃក្រមនីតិវិធីព្រហ្មទណ្ឌ។

 

មតិយោបល់