ព័ត៌មានជាតិ

ទុស្សេចរន្តអគ្គិសនី ឆេះសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង

ភ្នំពញ: សម្ភារ:ប្រើប្រាស់មួយចំនួន ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារទុស្សេចរន្តអគ្គិសនី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។
អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងផ្ទះល្វែងសង់ថ្មី ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្លាំងឡើងៗ ចេញពីផ្ទះជនរងគ្រោះខាងលើ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែនោះភ័យស្លន់ស្លោរ ហើយបាននាំគ្នាជួយវាយបំបែកទ្វារកញ្ចក់និងកាត់សោផ្ទះចេញហើយបានយកទុយោទឹកបាញ់ពន្លត់ ក្រោយពីរថយន្តពន្លត់អគ្គិភ័យទៅដល់ប៉ន្តែសម្ភារ:នៅក្នុងផ្ទះបានឆេះអស់ទាំងស្រុង។
តាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋានថា ម្ចាស់ផ្ទះមានឈ្មោះ រ៉ន ស៊ីណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ នៅផ្សារឈូកមាស ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា រូបគាត់បានចាក់សោផ្ទះហើយចេញទៅលក់ដូរនៅឯផ្សារឈូកមាសតាំងពីព្រឹក លុះដល់ម៉ោងកើតហេតុមានអ្នកជិតខាងបានទូរសព្ទប្រាប់ថាភ្លើងឆេះ ហើយទើបគាត់ប្រញាប់មកប៉ុន្តែពេលមកដល់សម្ភារ:ក្នុងផ្ទះបានឆេះអស់ទៅហើយ។

គាត់បន្តថា សម្ភារ:ដែលខូចខាតមានទូទឹកកក១គ្រឿង ម៉ាស៊ីនបោកខោអាវ១គ្រឿង ទូដាក់សម្លៀកបំពាក់១គ្រឿង រួមនឹងសម្លៀកបំពាក់នៅក្នុងទូ ទី៤,ទូរទស្សន៍ចំនួន២គ្រឿង,លុយចំនួន២០ម៉ឺនរៀល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីអគ្គិភ័យនេះបានរលត់ទៅវិញដោយប្រជាពលរដ្ឋបាននាំគ្នាជួយយកទុយោទឹកបាញ់ពន្លត់ហើយរថយន្តពន្លត់អគ្គិភ័យបានទៅដល់ចំនួន១គ្រឿងប៉ុន្តែមិនបានបាញ់ទេព្រោះភ្លើងបានរលត់អស់ហើយ៕

មតិយោបល់