ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់ ធ្វើសកម្មភាពលួចផ្លែចេកពលរដ្ឋនៅក្នុងចម្ការ ត្រូវនគរបាលឃាត់ខ្លួន

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី ករណីអំពើលួច នៅចំណុចចំការចេករបស់ឈ្មោះ វង់ វន ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ វង់ វន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យចំនួន០២នាក់ អវិជ្ជមាន (-) កូវីដ១៩ឃាត់ខ្លួន)៖ ១. ឈ្មោះ ស៊្រន ច័ន្ទរិទ្ធ ហៅ ជិះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ។ ២. ឈ្មោះ ហ៊ង ថៃហ្គ័រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (មានផ្ទុកនូវសារធាតុញៀន) ទាំងពីរនាក់មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖ ចេកណាំវ៉ា ចំនួន៦៥ស្និត (ជារបស់ជនរងគ្រោះ)

នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទៅមើលចំការចេករបស់ខ្លួន ស្រាប់តែបានឃើញផ្លែកចេករបស់ខ្លួន ត្រូវបានគេលួចកាប់អស់ជាច្រើនស្ទង ហើយគរទុកនៅក្បែរចំការចេកនោះ ។ ក្រោយមកជនរងគ្រោះ បានមករាយការណ៍ប្រាប់សមត្ថកិច្ច នគរបាលប៉ុស្ដិ៍តាលន់ អោយជួយអន្តរាគមន៍ ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលតាលន់ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការពួនស្ទាក់ចាំចាប់ជនសង្ស័យ ។

លុះនៅវេលាម៉ោង១៧ និង ៣០នាទី ទើបសមត្ថកិច្ចបានឃើញជនសង្ស័យទាំងពីរនាក់ ធ្វើសកម្មភាព ជិះម៉ូតូខាងលើដឹកចេកណាំវ៉ារបស់ជនរងគ្រោះ ចេញពីចំណុចកើតហេតុ ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងយកទៅអនុវត្តន៍ តាមនីតិវិធីតែម្ដង ៕

មតិយោបល់