ព័ត៌មានជាតិ

ភ្លើងកន្ទុយបារីធ្លាក់មកលើពូក បង្កជាអគ្គិភ័យឆេះផ្ទះនិងសម្ភារៈ បណ្តាលឲ្យខូចខាតទាំងស្រុង

ព្រះសីហនុ: នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០ នាទី ស្ថិតនៅភូមិអូរត្រាវ ឃុំ អណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គិភ័យកើតឡើងឆេះផ្ទះចំនួន០១ខ្នង សង់អំពីឈើប្រកស័ង្កសីទំហំ ទទឹង០៥ម៉ែត្រ បណ្តោយ០៦ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ ផល ហន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ ។

មូលហេតុ៖ បណ្តាលមកពីជក់បារីក្នុងពេលស្រវឹងស្រា ហើយក៏បានដេកលក់មិនដឹងខ្លួន ទើបភ្លើងកន្ទុយបារីធ្លាក់មកលើពូក បណ្ដាលឲ្យឆេះពូក ហើយក៏បង្កជាអគ្គិភ័យតែម្ដង ។

ការខូចខាត៖ ផ្ទះព្រមទាំងសម្ភារ:នៅក្នុងផ្ទះទាំងស្រុង ។

ករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់ អគ្គិភ័យ របស់អធិការដ្ឋានស្រុកព្រៃនប់ចំនួន០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្ត បានរលត់ទាំងស្រុង ៕

មតិយោបល់