បន្ទាយមានជ័យៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយបន្លំ CCF បានឲ្យដឹងថា ដើម្បីទប់ស្កាត់នូវការចរាចរទំនិញខូចគុណភាពដែលអាចប៉ះពាល់ដល់សុខភាពសារធារណៈ មន្ត្រី ក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នេះ ដោយបានរកឃើញភេសជ្ជៈកំប៉ុងដែលហួសកាលបរិច្ឆេទចំនួន ៥០៣កំប៉ុង ស្មើនឹង ២៥៩.៦០គីឡូក្រាម ដែលអាជីវករដាក់តាំងលក់លើទីផ្សារ។ ក្រោយពីបានរកឃើញទំនិញខាងលើ មន្ត្រីជំនាញបានដកហូតយកមករក្សាទុកដើម្បីកម្ទេចចោល ព្រមទាំងបានពិន័យ និងធ្វើការណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញមិនអនុលោម៕
ព័ត៌មានជាតិ
មតិយោបល់